មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ១រូប និងមន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល ១រូប និងមណ្ឌលសុខភាព ១រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ និងជំងឺអេដស៍ដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ស្រុកស្រែអំបិល
ធ្វើនៅសាលាស្រុកស្រែអំបិល
គោលបំណង÷
• ផ្តល់ការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍
• ផ្តល់ការយល់ដឹងអំពីទម្រង់របាយការណ៍ និងរបៀបនៃការបំពេញទម្រង់របាយការណ៍ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ថ្ងៃពុធ ១០កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦







