លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់ លោក ផុក ផានិត មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចូលរួមផ្សព្វផ្សាយស្ដីពី សុវត្ថិភាពចំណីអាហារ និងបញ្ហាគ្រឿងញៀន ជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងមន្ទីអប់រំ យុវជន និងកីឡាខេត្តកោះកុង នៅសាលាបឋមសិក្សាឬស្សីជ្រុំ សាលាបឋមសិក្សាតាទៃលើ អនុវិទ្យាល័យតាទៃលើ និងវិទ្យាល័យឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦





