/ / /

មន្ទីរផែនការខេត្តកោះកុង បានសហការជាមួយ នាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ស្ដីពី ” វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS “

មន្ទីរផែនការខេត្តកោះកុង បានសហការជាមួយ នាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ស្ដីពី ” វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ” ដល់មន្ត្រីនៃមន្ទីរផែនការ និងមន្ត្រីមកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រោយអធិបតីភាព លោក ជា ចាន់តុលា អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ណោ វ៉ានឌី នាយកវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ដែលប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំធំមន្ទីរផែនការខេត្តកោះកុង ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិលើជំនាញវិភាគ និងចងក្រងសូចនាករស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យបានមកពីការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។

ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    23/06/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    23/06/2026

    លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ ឆ្នាំ២០២៦

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    23/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០១រូប ចូលរួមវេទិកាលើកកម្ពស់ការអនុវត្តគោលនយោបាយជាតិ និងសេវាឯកទេសសង្គមកិច្ច

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    23/06/2026

    លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ ឆ្នាំ២០២៦

  • ហេង គីមឆន/
    23/06/2026

    ក្រោយជំនួបសម្តែងការគួរសម លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម ហ្សាប៉ារ៉ូទីន បាបា ថាហុម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅកម្ពុជា ទស្សនាស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    23/06/2026

    កិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធ (Zoom) ស្តីពីរបាយការណ៍ការពិនិត្យឡើងវិញពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា