/ / /

ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយធ្វើការវះកាត់បន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺចំនួន២នាក់។

ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

នៅរសៀលថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយធ្វើការវះកាត់បន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺចំនួន២នាក់ ដោយជោគជ័យ បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យ អ្នកជំងឺម្នាក់ឃើញមានជំងឺ អាប់សែខ្នែងពោះវៀន (appendicular abscess) និងម្នាក់ទៀត រលាកខ្នែងពោះវៀនស្រួចស្រាល់ (Acute appendicitis) ។។

Oplus_16908288
Oplus_16908288
Oplus_16908288

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    23/06/2026

    លោក សោម ច័ន្ទតារ៉ា ប្រធានការិយាល័យហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ផែនការ និងស្ថិតិ និងលោកស្រី កាយ សារៀម ប្រធានការិយាល័យ សមភាពយេនឌ័រ និងព័ត៌មាន បានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ” វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ” នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    23/06/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦> តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

  • រដ្ឋបាលស្រុកថ្មបាំង/
    23/06/2026

    រដ្ឋបាលឃុំថ្មដូនពៅ សហការជាមួយលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង ចុះបើកប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋ ក្នុងឃុំថ្មដូនពៅ 

  • រដ្ឋបាលស្រុកថ្មបាំង/
    23/06/2026

    លោកស្រី ឆេង ឡូត ជំទប់ទី២ លោកស្រី មៀច ប៉ីញ ក្រុមប្រឹក្សាឃុំ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលក្របខណ្ឌច្បាប់ ស្ដីពីជនជាតិដើមភាគតិច ស្ថិតនៅក្នុងភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ។ 

  • រដ្ឋបាលស្រុកថ្មបាំង/
    23/06/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមកិច្ខប្រជុំ ស្ដីពីការត្រៀមរៀបចំពិធីបុណ្យពូនភ្នំធុរេនសាមគ្គី និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅក្នុងស្រុកថ្មបាំង

  • មន្ទីរផែនការ/
    23/06/2026

    មន្ទីរផែនការខេត្តកោះកុង បានសហការជាមួយ នាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ស្ដីពី ” វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS “