នាថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ មន្ត្រីអធិការកិច្ចការងារ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានចុះផ្សព្វផ្សាយ តាមបណ្តាសហគ្រាស និងគ្រឹះស្ថាន អំពី៖
*ប្រកាសលេខ ៣៥៨/២១ ស្តីពីការដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
*សេចក្តីណែនាំលេខ ០៤៥/២៦ ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០% ដើម្បីរួមគ្នាបញ្ចប់ជំងឺអេដស៍។
*សេចក្តីជូនដំណឹងលេខ ០១៧/២៦ស្តីពីកាតព្វកិច្ចអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងខែមិថុនា ឆ្នាំ ២០២៦។
ការផ្សព្វផ្សាយនេះ មានគោលបំណងជំរុញឱ្យសហគ្រាស និងគ្រឹះស្ថានទាំងអស់ យល់ដឹង និងអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។





