/ / /

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ប្រារព្ធពិធីចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា

សាខា កក្រក ខេត្តកោះកុង៖
នៅព្រឹក ថ្ងៃព្រហស្បត្តិ ទី ១៨ ខែ មិថុនា ឆ្នាំ ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីថ្វាយព្រះរាជកុសលចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសពីធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បត្តិ ទី១៨ ខែ មិថុនា ឆ្នាំ ២០២៦ ។

ពិធីនេះបានការអញ្ជើញចូលរួមពីលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា យាយជី តាជី យុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូបទៀត ។ បន្ទាប់ពីគណៈអធិបតីថ្វាយភួងផ្កាចំពោះព្រះឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រីរួចមក លោកជំទាវប្រធាន បានអាននូវសារថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា នាឱកាសដ៏មហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសំដែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហស្តព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអង្គម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ ព្រមទាំងបានបួងសួងព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអង្គម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។ ទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃទាំង ៩ អង្គ (ចំនួន ២ វត្ត) ក្នុង ១ អង្គប្រគេន៖ អង្ករ៥០គក្រ មីជាតិ១កេស ទឹកសុទ្ធ១កេស ចង្ហាន់ ១ ស្រាក់ និងបាត្រ ១ ទឹកបរិសុទ្ធ ១ កេស ទេយ្យទាន ១ កញ្ចប់ លៀង ១ ឈុត បច្ច័យរបស់សាខា និងបច្ច័យចូលរួមរបស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ប្រគេនព្រះសង្ឃ ។

ក្រោយបញ្ចប់កម្មពិធី លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខអ្នកជំងឺកំពុងសំរាកព្យាបាលនៅមន្ទីរពទ្យបង្អែកខេត្តកោះកុង ចំនួន១២០ នាក់ ក្នុងម្នាក់ៗទទួលបាន ទឹកសណ្តែកស្រស់១យួរ ព្រមទាំងថវិកា ៤០,០០០ រៀល ផងដែរ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល  លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការបានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគជូន ដល់ក្រុមគ្រួសារសព លោកយាយ អុី មុំ អាយុ ៩៧ ឆ្នាំ ដែលបានទទួលមរណៈភាព

  • ហេង គីមឆន/
    28/08/2026

    វគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល ដល់គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង ស្រុក មេឃុំ ចៅសង្កាត់ គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារឃុំ សង្កាត់ ស្មៀន និងជំនួយការហិរញ្ញវត្ថុ ទូទាំងខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកស្រី ផល សុជាតិ សមាជិកក្រុមប្រឹក្សាស្រុកលោក តេង សុខហេង ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុនិង លោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក បានចូលរួមបណ្តុះបណ្តាល”សេវាសង្គម និងរដ្ឋបាលឌីជីថល “

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បានអញ្ជើញពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈភិបាលខេត្តកោះកុង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ លោក ឃឿន សំ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស(HRMIS) ថ្មី

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម