/ / /

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព និងសាខា ក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព និងសាខា ក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង រួមមាន :
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង ប្រចាំខែឧសភា ឆ្នាំ២០២៦
៣-សេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ របស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែឧសភា ឆ្នាំ២០២៦
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពីការកំណត់ប្រតិទិន និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្តកោះកុង
៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត
៨-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត។
ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស(គ.អ.ច.ទ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋ ន្ត្រីក្រសួងទេសចរណ៍ ក្នុងអង្គសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការ UN-Habitat នៅមន្ទីរបរិស្ថានខេត្តកោះកុង។

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាល សហគមន៍ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដើម្បីប្រមូលសំរាមតាមដងផ្លូវសាធារណៈ និងផ្សព្វផ្សាយអប់រំអំពីអនាម័យបរិស្ថាន នៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំភ្ញីមាស លោក សន សាវ ជំទប់ទី២ បានចូលរួមជាគណៈអធិបតី ក្នុងវិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting