/ / /

លោក គង់ ហួត នាយករងទីចាត់ការអន្តរវិស័យ និងជាលេខាធិការគណៈកម្មាធិការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលកែច្នៃឡើងវិញឃុំកោះស្តេច ដែលមានទីតាំងស្ថិតនៅបរិវេណសាលាឃុំកោះស្តេច

លោក គង់ ហួត នាយករងទីចាត់ការអន្តរវិស័យ និងជាលេខាធិការគណៈកម្មាធិការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលកែច្នៃឡើងវិញឃុំកោះស្តេច ដែលមានទីតាំងស្ថិតនៅបរិវេណសាលាឃុំកោះស្តេច។ មណ្ឌលកែច្នៃឡើងវិញឃុំកោះស្តេច គឺជាមណ្ឌលកែច្នៃសំរាម សំណល់រឹងនៃឧបករណ៍នេសាទ (សំណាញ់ មង…) សំរាប់ធ្វើជាគ្រឿងអលង្ការ និងឧបករណ៍ប្រើប្រាស់នានា។ ក្រៅពីសំរាម សំណល់រឹងពីឧបករណ៍នេសាទ មណ្ឌលនេះក៏មានឧបករណ៍កែច្នៃសំរាមប្លាស្ទិក ដែលអាចផលិតជាគ្រឿងអនុស្សាវរីយ៍ និងរបស់របរប្រើប្រាស់សម្រាប់ភ្ញៀវទេសចរផងដែរ។ គម្រោងនេះផ្តួចផ្តើមដោយក្រសួងកសិកម្ម អង្គការសត្វព្រៃនិងរុក្ខជាតិ ក្រោមកិច្ចសហការរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដោយផ្តោតលើការកែច្នៃសំណាញ់នេសាទដែលឈប់ប្រើប្រាស់ និងសំរាមប្លាស្ទិកទៅជាផលិតផលដែលអាចលក់បាន ដើម្បីបង្កើនឱកាសរកប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន ព្រមទាំងកាត់បន្ថយហានិភ័យនៃការបោះចោលឧបករណ៍នេសាទ និងប្លាស្ទិកចូលទៅក្នុងសមុទ្រ។
ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/06/2026

    លោក ទូច ស៊ីថា អនុប្រធានការិយាល័យអប់រំ យុវជន និង កីឡាស្រុកមណ្ឌលសីមា បានចូលរួមប្រជុំស្តីពី ការគ្រប់គ្រងប្រព័ន្ធទិន្នន័យផ្សារភ្ជាប់ទៅនឹងនវានុវត្តន៍ នៃការអនុវត្តស្តង់ដាសាលារៀនគំរូ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំពាមក្រសោប

  • ហេង គីមឆន/
    13/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងវេទិកា“ពិភាក្សា ជាមួយយុវជនខេត្តកោះកុង ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាសបានឧបត្ថម្ភថវិកាដល់លោកស្រី ណាង យូង រស់នៅភ្ញីមាស ដែលមានជីវភាពខ្វះខាតត្រូវបញ្ជូនកូនស្រីទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពេទ្យជប៉ុន)