លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួម កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ការទប់ស្កាត់ស្គេមឡនឡាញ និងការងារចាំបាច់មួយចំនួននៅសាលាឃុំជីផាត។ ក្រោមអធិបតីភាព
-លោក ឃុត មាន អភិបាលរងស្រុកថ្មបាំង តំណាងឱ្យលោកស្រី អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង
សមាសភាពចូលរួមមាន
-លោក អធិការរង នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង
-លោក មេបញ្ជាការ នៃមេបញ្ជាដ្ឋានកងរាជអាវុធហត្ថស្រុកថ្មបាំង
-លោក នាយប៉ុស្តិ៍នគរបាលឃុំជីផាត
-លោក មេភូមិ អនុភូមិ និងសមាជិកភូមិទាំងបូនភូមិ សរុប ២៥នាក់ ស្រី ៤នាក់
ថ្ងៃព្រហស្បតិ៍៤រោចខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៦





