លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងឱ្យលោកស្រីអភិបាលស្រុកថ្មបាំង បានដឹកនាំ លោកប្រធាន អនុប្រធាន មន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក អញ្ជើញបើកកិច្ចប្រជុំពាក់ព័ន្ធបញ្ហាការដាំដំណាំលើទីតាំងដីឯកជនរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្ត ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៩០៧០១០៣-០៣១២ ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានការចូលរួមសហការពី រដ្ឋបាលឃុំតាទៃលើ មេភូមិត្រពាំងខ្នារ និងប្រជាពលរដ្ឋ សរុប ១៥នាក់ ស្រី៣នាក់។
ថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦







