លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ អភិបាលរង លោកប្រធានការិយាល័យ មន្រ្តីការិយាល័យ និងមន្រ្តីជាប់កិច្ចសន្យា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីក្រុងពាលី ដើម្បីអបអរសាទរការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ដូកអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅបរិវេណស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។
ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦









