រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ក្រោមអធិបតីភាព លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្ដីទី នាយក នាយករងរដ្ឋបាល កងកម្លាំងទាំង៣ លោក លោកស្រី ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក រដ្ឋបាលឃុំទាំង៦ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦






