/ / /

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់អនុសាខា ផ្តល់ជូនគ្រួសារចាស់ជរា គ្មានទីពឹង ចំនួន ០៣ គ្រួសារ រស់នៅសង្កាត់ស្ទឹងវែង

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខា និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់អនុសាខា ផ្តល់ជូនគ្រួសារចាស់ជរា គ្មានទីពឹង ចំនួន ០៣គ្រួសារ រស់នៅសង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង ។

នាឱកាសនោះលោកស្រីអនុប្រធាន បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពដើម្បីឆាប់បានធូរស្បើយ។ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ៤ដប ទឹកស៊ីអ៊ីវ ៤ដប ស្ករស២គីឡូ អំបិល២គីឡូ ប្រេងឆា២លីត្រ តែ៤កញ្ចប់ ទឹកដោះខាប់៤កំប៉ុង ព្រមទាំងថវិកាថវិកា១០ម៉ឺនរៀល ដូចៗគ្នា ។ ដោយឡែកចៅសង្កាត់ស្ទឹងវែងបានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥ម៉ឺនរៀលផងដែរ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងជំងឺអេដស៍ខេត្តកោះកុងសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលក្រុងប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោកស្រី ហេង សុភី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី៣ អាណត្តិទី៤ ប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    23/09/2026

    លោកស្រីឱសថការី ឌិត គឹមមាន ប្រធាន​ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/09/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រែអំបិល ដើម្បីពិនិត្យ ពិភាក្សារបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦