លោក ជួន ភារ៉េត អនុប្រធានមន្ទីរ តំណាងលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានដឹកនាំសហការី ចូលរួមពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង។
ក្រោមអធិបតីភាព ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនាឥស្លាមកម្ពុជា ពិធីនេះត្រូវបានរៀបចំឡើងនៅវិហារឥស្លាមភូមិ៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុងខេមរភូមិន្ទ អជ្ញាធរមូលដ្ឋាន លោកចៅសង្កាត់ មេភូមិ អុីម៉ាំខេត្ត អុីម៉ាំស្រុក ក្រុមការងារយុវជន។
ថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
May 25, 2026




















