/ / /

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង តំណាង​​លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកោះកុង ដឹកនាំក្រុមការងារ អញ្ជេីញចុះ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ​ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោក គឹម​ ប៊ុនថន ជាសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ស្រុក​មណ្ឌលសីមា​​ និងបានពាំនាំអំណោយអង្ក​ និងគ្រឿង​ឧបភោគ​ បរិភោពមួយចំនួន និង​ថវិកា​បេឡា​សង្គ្រោះ​មរណៈ​ ព្រមទាំងថវិការបស់​លោកជំទាវ​អភិបាល​ខេត្ត​ ជូនដល់ក្រុមគ្រួសារ នៃសពផងដែរ

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង តំណាង​​លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកោះកុង ដឹកនាំក្រុមការងារ អញ្ជេីញចុះ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ​ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោក គឹម​ ប៊ុនថន ជាសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ស្រុក​មណ្ឌលសីមា​​ ដែលបានទទួលមរណៈភាព នៅថ្ងៃទី១៣ ខែ​ឧសភា​ ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ បានពាំនាំអំណោយអង្ក​ និងគ្រឿង​ឧបភោគ​ បរិភោពមួយចំនួន និង​ថវិកា​បេឡា​សង្គ្រោះ​មរណៈ​ ព្រមទាំងថវិការបស់​លោកជំទាវ​អភិបាល​ខេត្ត​ ជូនដល់ក្រុមគ្រួសារ នៃសពផងដែរ។
ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/05/2026

    លោកឧត្តមសេនីយ៍ទោ គង់​ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការប្រចាំខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    22/05/2026

    លោក លី វឌ្ឍនា អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស តំណាង លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាផ្សព្វផ្សាយ “ផែនការអនុវត្តរយៈពេល ៥ឆ្នាំ ដំណាក់កាលទី២នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២”»

  • ហេង គីមឆន/
    22/05/2026

    ពន្ធនាគារខេត្ត​កោះកុង​ បានរៀបចំពិធីសំណេះសំណាល និងណែនាំ ច្បាប់ស្ដីពីពន្ធនាគារ និងក្រមសីលធម៌ ដល់មន្ត្រីថ្មី

  • ហេង គីមឆន/
    22/05/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងផែនការដែលមន្ត្រីរាជការត្រូវបន្តអនុវត្ត ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត

  • ហេង គីមឆន/
    22/05/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកោះកុង ឆ្នាំ២០២៦-២០៣០

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    22/05/2026

    កិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា