លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងឱ្យលោកស្រីអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកោះកុង ឆ្នាំ២០២៦-២០៣០ ក្រោមអធិបតីភាព លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកោះកុង។
ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦




