/ / /

លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ អមដោយលោកប្រធានការិយាល័យប្រៃសណីយ៍​ បានអញ្ជើញជាចូលរួមក្នុងពិធីប្រគល់ពា​នរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦​ ក្រោមប្រធានបទ«ចូរសរសេរសំបុត្រ​ទៅ​​កាន់​មិត្តភក្តិម្នាក់ពីមូល​ហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុង​ពិភព​​ឌី​ជីថល- Write a letter to a friend about why human connection matters in a digital world.”

លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ អមដោយលោកប្រធានការិយាល័យប្រៃសណីយ៍​ បានអញ្ជើញជាចូលរួមក្នុងពិធីប្រគល់ពា​នរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦​ ក្រោមប្រធានបទ«ចូរសរសេរសំបុត្រ​ទៅ​​កាន់​មិត្តភក្តិម្នាក់ពីមូល​ហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុង​ពិភព​​ឌី​ជីថល- Write a letter to a friend about why human connection matters in a digital world.” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)​ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ក.ប.ទ. តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកស្រី តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើនកុះករ នៅទីស្តីការ ក.ប.ទ.។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រដល់សិស្សជ័យលាភី ព្រមទាំងប្រគល់រង្វាន់លើកទឹកចិត្ត រួមមាន៖
-ជ័យលាភីលេខ១ សិស្សឈ្មោះ ហេង រក្សា ភេទស្រី មកពីអនុវិទ្យាល័យពងទឹក ខេត្តកែប ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃចំនួន១ កាបូបចំនួន១ និងថវិកា​​ចំនួន៤ លានរៀល
-ជ័យលាភីលេខ២ សិស្សឈ្មោះ ឡូត សំរិទ្ធិការ្យ ភេទស្រី មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ភ្នំពេញ ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃចំនួន១ កាបូបចំនួន១ និងថវិកាចំនួន២ លានរៀល
-ជ័យលាភីលេខ៣ សិស្សឈ្មោះ លី ធីតាវឌ្ឍនា ភេទស្រី មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ​ ខេត្តកំពង់​​ចាម​ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូបចំនួន១ និងថវិកាចំនួន ១ លា​នរៀល
-និង ជ័យលាភីលេខ៤ ដល់ លេខ១០ ទទួលបានវិញ្ញាបនបត្រចំនួន១ ប្រាក់លើកទឹកចិត្តចំនួន៥0 ម៉ឺនរៀល តែមប្រិ៍ចំនួន១​ ឈុ​ត និងកាបូបចំនួន១​។
*សូមជម្រាបជូនថា ការប្រកួត​ប្រជែង​សរសេរសំបុត្រថ្នាក់ជាតិនេះ បានផ្តល់ឱកាសដ៏ល្អ​សម្រាប់​សិស្សា​នុសិស្សបញ្ចេញ​ទេពកោសល្យ បង្កើនសមត្ថភាព គំនិតច្នៃប្រឌិត និងទេពកោសល្យយ៉ាងប៉ិនប្រសប់របស់ក្មួយៗលើការសរសេរ ការស្រាវជ្រាវ ការវិភាគបញ្ហា និងដំណោះស្រាយទៅលើបញ្ហា។  នៅក្នុង​​​ពិភព​​ឌី​ជីថល មនុស្សបានផ្សារភ្ជាប់គ្នាទៅដល់ចម្ងាយឆ្ងាយ និងផ្តល់លទ្ធភាពលើការទំនាក់ទំនងគ្នាយ៉ាងសម្បូរបែប។ ប្រធានបទនៅឆ្នាំនេះ ហាក់បានពញ្ញាក់ស្មារតីយើងថា «ទំនាក់ទំនងរវាង​មនុ​ស្សដោយផ្ទាល់​​​នៅតែមានសារៈសំខាន់»​ បើទោះបីជាបច្ចេកវិទ្យាបានចូលមកដល់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង និងយើងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនៃគុណភាពជីវិតរបស់យើងនៅផ្នែកណាមួយក៏ដោយ។ តាមរយៈកម្មវិធីនេះ សិស្សានុសិស្សបានយល់ដឹងនិងប្រើប្រាស់​សេវា​បញ្ញើរបស់ប្រៃស​ណីយ៍ ដែលបច្ចុប្បន្ន កំពុងពង្រីកបណ្តាញរបស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅជិតនិងសហគមន៍។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការប្រើប្រាស់ដីទីលានទុកសាក់សំរាម និងការគ្រប់គ្រងសំណល់រឹង នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    25/05/2026

    លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃដ្ឋបាលខេត្តកោះកុង និងមន្ត្រីក្នុងអង្គភាពច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមរយ:ប្រព័ន្ធ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក និងលោកប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំស្ដីពីការដាក់ប្រើប្រាស់លេខកូដសេវាថ្មី សម្រាប់កម្រងសេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក តាមប្រព័ន្ធអនឡាញ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    រដ្ឋបាលឃុំទួលគគីរ បានរៀបចំកម្មវិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ ចំនួន៤៨០ចង្ក្រាន ជូនដល់បងប្អូនប្រជាពល រដ្ឋក្នុងឃុំ ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការប្រើប្រាស់អុស និងចូលរួមថែរក្សាបរិស្ថាន ព្រមទាំងជួយសម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំលោក ខេង គង់ អភិបាលរងស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក និងលោក លោកស្រី ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/05/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍