ព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបការងារ ប្រចាំខែតុលា ដើម្បីពិនិត្យពិភាក្សា លទ្ធផលការងារ ដែលបានអនុវត្ត និងលើកទិសដៅការងារបន្ត ព្រមទាំងផ្សព្វផ្សាយ ការងារផ្សេងៗ និងក្របខណ្ឌយុទ្ធសាស្ដ្រថ្មី (នារីរតនៈទី៥) របស់ក្រសួងកិច្ចការនារី ដល់មន្ដ្រីក្រោមឱវាទ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកោះកុង៕