លោក សុខ ភិរម្យ អភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីក្រោមឱវាទមួយចំនួន ចុះជួបសំណេះសំណាលជាមួយលោក ណយ ឡេង មេឃុំពាមក្រសោប និងសមាជិកក្រុមប្រឹក្សាឃុំ ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការ និងក្រុមការងារ បាននាំយកអំណោយរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុក ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន ចំនួន១គ្រួសារ មានឈ្មោះ គួរ សៀវគួន អតីតយុទ្ធជន រស់នៅភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!