លោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ក្នុងភាពជាដៃគូស្តីពីកិច្ចសហគ្រប់គ្រងធនធាន និងអភិបាលកិច្ចសហគមន៍ខេត្តកោះកុង ក្រោមអធិបតីភាពលោកបណ្ឌិត ខូវ គួង អគ្គនាយករង នៃអគ្គនាយកដ្ឋានជលផល និងលោក គិត សុផា អភិបាលរង តំណាងលោកជំទាវអភិបាលខេត្តកោះកុង នៅអគារធនធានវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក










