ស្រុកកោះកុង ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក សាង ស៉ីណេត អភិបាលរងស្រុក តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែមេសា របស់លេខាធិការដ្ឋាន ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ក្រោមការដឹកនាំ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង ។




