លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំ ជំនួយការរដ្ឋបាល មេភូមិ៤ និងអនុភូមិ៤ ចូលរួមអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៧០គ្រួសារ ដែលជាអំណោយមនុស្សធម៌របស់អង្គការមូលនិធិអាស៊ាន ដើម្បីអប់រំ និងអភិវឌ្ឍន៍កម្ពុជា ។
វេលាម៉ោង ៨:០០នាទីព្រឹក
កម្មវិធីធ្វើឡើងនៅសារ៉ាវឥស្លាម ភូមិ៤ ។
ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#








