លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និងលោកនាយករដ្ឋបាលសាលាស្រុក អញ្ជើញចូលរួមកិច្ចប្រជុំបើកការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ទៀ សុរៈឆៃ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង និងលោក រ៊ាំង សិរីរតនៈ ប្រធាននាយកដ្ឋានសវនកម្មទី២ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។
ថ្ងៃចន្ទ ២កេីត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦






