លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាទំនាស់ព្រំដី ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាឃុំថ្មស ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់ស្រុក អាជ្ញាធរ ឃុំ និងភាគីពាក់ព័ន្ធ។
ក្រោយពីប្រជុំពិភាក្សា សម្របសម្រួលគ្នារួចមក ឃើញថាភាគីទាំងពីរពុំបានយល់ព្រមឯកភាពគ្នាតាមការសម្របសម្រួលរបស់អាជ្ញាធរ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
=========================
ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
May 13, 2026
វេលាម៉ោង ០៨:៣០ នាទីព្រឹក








