រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្ដុះបណ្ដាល​ ស្ដីពី ការពង្រឹងសមត្ថភាពដល់មន្ត្រីក្រុមឆ្លើយតបបន្ទាន់ ដើម្បីឆ្លើយតបទៅ នឹងការរាតត្បាតជាសកលជំងឺកូវីដ១៩ (Training On Strengthening the Capicty of Rapid Response Team to Response the COVID-19 Outbreak)

វគ្គបណ្ដុះបណ្ដាល​ ស្ដីពី ការពង្រឹងសមត្ថភាពដល់មន្ត្រីក្រុមឆ្លើយតបបន្ទាន់ ដើម្បីឆ្លើយតបទៅ នឹងការរាតត្បាតជាសកលជំងឺកូវីដ១៩ (Training On Strengthening the Capicty of Rapid Response Team to Response the COVID-19 Outbreak)

លោកវេជ្ជបណ្ឌិត ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង​ ជាអធិបតី បានមានមតិសំណេះសំណាលជាមួយសិក្ខាកាម និងបើកវគ្គបណ្ដុះបណ្ដាលនេះ។ លោក​ ណុប​ សុគន្ធ​ និងលោក សាម​ វណ្ណាថា និងក្រុមការងារ មន្ត្រីក្រុមឆ្លើយតបបន្ទាន់ ជំងឺឆ្លង​ នៃមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកោះកុង ជាអ្នកសម្របសម្រួលកម្មវិធី ធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់។

វគ្គបណ្ដុះបណ្ដាលមានគោលបំណងផ្ដោតលើការបណ្ដុះបណ្ដាលបន្ថែមជំងឺកូវីដ19 ដល់មន្រ្តីក្រុមឆ្លើយតបបន្ទាន់ថ្នាក់មណ្ឌលសុខភាព (COVID-19​ Training for HC RRTs Plus) ការតាមដានជំងឺឆ្លង ការពង្រឹងប្រព័ន្ធតាមដាន និងលំហូររាយការណ៍កូវីដ19 ការប្រមូល និងគុណភាពទិន្នន័យ ការបង្កើតនិយមន័យករណីសង្ស័យកូវីដ19 និងការពិភាក្សា ការស្វែងរក​ និងតាមដានអ្នកប៉ះពាល់ ការអនុវត្តលើការស្លៀកពាក់​ ការដោះសំភារៈការពារខ្លួន ការប្រមូលសំណាក (NIPH video) ការវេចខ្ចប់​ ការបញ្ជូនសំណាក។

វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅសាលប្រជុំនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
ខេត្តកោះកុង, ថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

អត្ថបទទាក់ទង