/ / /

រដ្ឋបាលឃុំកោះស្ដេច បានចូលរួមសិក្ខាសាលាស្ដីពី​​ ការវាយតម្លៃបញ្ជីក្រហមនៃអម្បូរ​សត្វ​ Syngnathidids នៅអាសុីអាគ្នេយ៍​របស់អង្គការសហភាពអន្តរជាតិដេីម្បីអភិរក្សធម្មជាតិ​ ‘IUCN Southeast Asian Syngnathids Red List Assessment Workshop’ ចាប់ពីថ្ងៃទី២១​ ដល់២៤​ ខែមេសា​ ឆ្នាំ២០២៦​ នៅប្រទេសសិង្ហបុរី

រដ្ឋបាលឃុំកោះស្ដេច

លោក​ ស៊ន​ ស្រិញ​ មេឃុំស្ដីទី បានអញ្ជេីញចូលរួមសិក្ខាសាលាស្ដីពី​​ ការវាយតម្លៃបញ្ជីក្រហមនៃអម្បូរ​សត្វ​ Syngnathidids នៅអាសុីអាគ្នេយ៍​របស់អង្គការសហភាពអន្តរជាតិដេីម្បីអភិរក្សធម្មជាតិ​ ‘IUCN Southeast Asian Syngnathids Red List Assessment Workshop’ ចាប់ពីថ្ងៃទី២១​ ដល់២៤​ ខែមេសា​ ឆ្នាំ២០២៦​ នៅប្រទេសសិង្ហបុរី។ សិក្ខាសាលានេះរៀបចំឡេីងដោយ​ Singapore Oceanarium ដោយមានការចូលរួមពីសិក្ខាកាមមកពីប្រទេសដូចជា​ សិង្ហបុរី​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ ភូមា​ វៀតណាម​ ហ្វីលីពីន​ និងថៃ។ គោលបំណងនៃសិក្ខាសាលា​ គឺប្រមូលផ្តុំអ្នកជំនាញក្នុងតំបន់ដើម្បីពិនិត្យ និងវាយតម្លៃស្ថានភាពអភិរក្សនៃអម្បូរសត្វ​ Syngnathidids នៅអាស៊ីអាគ្នេយ៍ ដោយរួមចំណែកចំណេះដឹងសំខាន់ៗដល់ការវាយតម្លៃបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិដេីម្បីអភិរក្សធម្មជាតិ​ជាសកល ។

ថ្ងៃអាទិត្យ ១០កេីត ខែពិសាខ ឆ្នាំម្សាញ់
អដ្ឋស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
April, 26th 2026

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/04/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះសិក្សាគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ស្ថិតនៅភូមិព្រែកខ្សាច់ ស្រុកគិរីសាគរ ដូចខាងក្រោម:-ខ្សែទី១ : ប្រើប្រាស់មូលនិធិស្រុកគិរីសាគរឆ្នាំ ២០២៦-ខ្សែទី២ : ប្រើប្រាស់មូលនិធិឃុំព្រែកខ្សាច់ឆ្នាំ២០២៦

  • ហេង គីមឆន/
    26/04/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសំណេះ សំណាល ជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦

  • មន្ទីរអប់រំ យុវជន និងកីឡា/
    26/04/2026

    ក្រុមការងារការិយាល័យ មធ្យមសិក្សាចំណេះទៅទូទៅ និងប្រឡង នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង តំណាងដោយលោកស្រី ដាំ លក្ខណា អនុប្រធានការិយាល័យ បានដឹកនាំសិស្សពូកែប្រចាំខេត្តចូលរួមពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី៩ និងទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម័យប្រឡង៖ ២៦ មេសា ឆ្នាំ២០២៦។

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/04/2026

    លោក​ សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជេីញជាគណៈអធិបតី នឹងបានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក ចូលរួមក្នុងពិធីទម្លាក់ថ្មបេតុងសិប្បនិម្មិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្ដេច​ នៅឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង ចំនួន១២ប្រអប់បន្ថែម សរុប២៦ប្រអប់ ក្រោមអធិបតីភាពលោក​ជំទាវ​ អ៉ឹម​ រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក គិត សុផា អភិបាលរងខេត្តកោះកុងលោកបណ្ឌិត​ ហម ច័ន្ទដេត​ នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ​ និងរុក្ខជាតិ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/04/2026

    រដ្ឋបាលឃុំកោះស្ដេច បាននាំយកអង្ករមួយបាវ ទំងន់ ២៥គីឡូក្រាម   ព្រមទាំងថវិកាចំនួន ២០មុឺនរៀល ចូលរួមបុណ្យសពលោកតា សូ ចុង អាយុ ៦៨ឆ្នាំ ដែលបានទទួលមរណៈភាពដោយសាររោគាពាធស្ថិតនៅភូមិពាមកាយ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោក ខេង សំខាន់ អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែមេសា ឆ្នាំ២០២៦