កោះកុង ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ ដឹកនាំមន្ត្រី ០១រូប ចូលរួមក្នុងពិធីចុះត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង, លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលោក នូ សុបញ្ញា ប្រធានប្រតិភូ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ។












