លោក លឹម ឌី ចៅសង្កាត់ដងទង់ បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ចំនួន០៤គ្រួសារ មានទីលំនៅ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងនោះ មួយគ្រួសារទទួលបាន អង្ករចំនួន ១០គីឡូ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ , ទឹកសុទ្ធ០១កេស, មីកញ្ចប់ , គ្រឿងទេស។ ដោយយល់ពីភាពលំបាករបស់ប្រជាពលរដ្ឋ លោកក៏បានឧបត្ថម្ភជាថវិកាមួយចំនួនផងដែរ សម្រាប់ជួយសម្រាលទុក្ខលំបាករបស់ពួកគាត់។
ថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#




