/ / /

លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ ស្នងការនគរបាលខេត្ត​កោះកុង ដឹកនាំកម្លាំងនគរបាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ ស្នងការនគរបាលខេត្ត​កោះកុង ដឹកនាំកម្លាំងនគរបាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយនាយរងការិយាល័យជំនាញ និងមន្ត្រី​ជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ បានថ្លែងកោតសរសើរ​ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ ដែលបានចុះបំពេញបេសកកម្មការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានលទ្ធផលល្អគួរជាទីមោទន:។ លោកក៏បានផ្តាំផ្ញើរ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តអនុវត្ត តួនាទី ភារកិច្ច គោរពវិន័យ ម៉ោងពេល បំពេញធ្វើការឱ្យបានល្អ៕
ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/04/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារ អចលនៈ ចលនៈទ្រព្យ និងចុះហត្ថលេខា លើសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់អង្គភាព សម្រាប់ឆ្នាំ២០២៤ -២០២៥

  • ហេង គីមឆន/
    20/04/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ២ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    19/04/2026

    លោកឧត្ដមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការ ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យ ក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

  • ហេង គីមឆន/
    18/04/2026

    ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរពជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំម្ចាស់​ និងស្វាមី សូមព្រះបរមរាជានុញ្ញាត​លើក​ហត្ថ​ប្រណម្យ​​បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា​ព្រះរាជាណា​ចក្រ​​​កម្ពុជា ទេវតាថែរក្សាព្រះមហាសេតច្ឆត្ត ព្រះបារមី​ នៃ​ដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេស​ដួង​វិញ្ញាណ​ក្ខន្ធ​ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” សូមតាម​ជួយ​បីបាច់​ថែរក្សា ការពារ និងប្រោសប្រទាន​ព្រះ​រាជ​សព្ទ​សាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ​ មហាប្រសើរ​គ្រប់​ប្រការ​ថ្វាយ ព្រះករុណា​ជាអម្ចាស់​ជីវិតលើត្បូង​​ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត សូម​ព្រះអង្គ​ទទួលបានភាពជោគជ័យក្នុងការវះកាត់ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរ ចៀសចាកឆ្ងាយពីព្រះរោគាព្យាធិ​នានា​ ​និងសូមព្រះអង្គ​ទ្រង់ប្រកប​​ដោយ​​ពុទ្ធ​ពរ​ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បី​បន្ត​គង់​ប្រ​ថាប់នៅ​ជា​ម្លប់​ដ៏​​ត្រ​ជាក់ត្រជុំ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង ដល់​ប្រជានុរាស្ត្រ​ពព្រះអង្គជានិច្ចនិរន្ត។

  • ហេង គីមឆន/
    18/04/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូលរួមជាគណៈធិបតី​ ក្នុងពិធីសំណេះសំណាលជាមួយកងអន្តរាគមន៍​ ក្រោយ​បញ្ចប់​ភារកិច្ច​ការពារ​ សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់​ធ្នាប់​ ក្នុង​ពិធីបុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​

  • ហេង គីមឆន/
    17/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរយៈរថយន្តក្រុង ដោយឥតគិតថ្លៃ