លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ផែនការងារធនធានមនុស្ស និងលោកនាយការិយាល័យបុគ្គលិក អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការសូមច្បាប់ និងការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល APP VATTMEAN ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស។
នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្ត តាមរយៈប្រព័ន្ធ Zoom។
ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦




