នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក ស៊ន ស្រិញ មេឃុំស្ដីទី បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អំពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ» ក្រោមអធិបតីលោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកម្មវិធីប្រព្រឹត្តទៅនៅសាលប្រជុំសហគមន៍នេសាទព្រែកត្នោត ក្នុងខេត្តកំពត។



កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំដោយនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការ WEA, ActionAid និង NGO Forum និងមានការចូលរួមពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធភាពសត្វព្រៃ និងដៃគូពាក់ព័ន្ធជាច្រើនទៀត ព្រមទាំងតំណាងសហគមន៍មូលដ្ឋាន សរុបអ្នកចូលរួមប្រមាណជាង៦០នាក់។
ថ្ងៃចន្ទ ១២កេីត ខែចេត្រ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦
March, 30th 2026
