/ / /

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន អ.ន.ក.ខេត្ត  ប្រធាន អនុប្រធានគណកម្មាធិការ អ.ន.ក.ស្រុកស្រែអំបិល ប្រធាន អនុប្រធានសាខា អ.ន.ក.ឃុំបឹងព្រាវ បានបាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយសប្បុរសជន ប្រគល់ជូនដល់គ្រួសារនៃសពលោក លី គុណ (និវត្តជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន អ.ន.ក.ខេត្ត  ប្រធាន អនុប្រធានគណកម្មាធិការ អ.ន.ក.ស្រុកស្រែអំបិល ប្រធាន អនុប្រធានសាខា អ.ន.ក.ឃុំបឹងព្រាវ បានពាំនាំអនុសាសន៍ ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះសួរសុខទុក្ខ ដល់គ្រួសារនៃសពជាសមាជិក អ.ន.ក.ដែលបានទទួលមរណភាព នៅស្រុកស្រែអំបិល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង៤០នាទីរសៀល ដោយរោគគាពាធ ឱ្យចូលរួមគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា និងថែរក្សាសន្តិភាព ជូនជាតិមាតុភូមិ ហេីយក៏បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយមនុស្សធម៌ដ៍ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជអាណាចក្រ កម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមានដូចខាងក្រោម : ១/អង្ករចំនួន២បាវតូច ស្មើចំនួន៥០គីឡូក្រាម មីចំនួន១កេសតូច ទឹកត្រីចំនួន១កេស និងទឹកសុីអុីវចំនួន១កេស។
២/លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ខេត្តឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល។
៣/លោក ជា ច័ន្ធកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានគណៈកម្មាធិការ អ.ន.ក.ស្រុកស្រែអំបិលឧបត្ថម្ភថវិកា១០មុឺនរៀល ទឹកសុទ្ធចំនួន២កេស មីចំនួន១កេសអង្ករចំនួន១បាវធំស្មេី៥០គីឡូក្រាម។ ប្រគល់ជូនដល់គ្រួសារនៃសពលោក លី គុណ (និវត្តជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ ស្ទឹងកំពង់តាជៃ-ត្រពាំងពាង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង