រដ្ឋបាលឃុំប៉ាក់ខ្លង បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ដឹកនាំដោយលោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ជាប្រធានអង្គប្រជុំ ។ ដោយកិច្ចប្រជុំរបស់ គ.ក.ន.ក ឃុំមានរបៀប វារៈសំខាន់ៗ ចំនួន ០៩ ដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦
២.រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាសុខភាព
៣.រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៤.រាយការណ៍ និងពិភាក្សាអំពីការចុះបញ្ជីកំណើតនៅក្នុងឃុំ
៥.រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗ ពាក់ព័ន្ធនារី កុមារ នៅក្នុងឃុំ
៦. រាយការណ៍ និងពិភាក្សាអំពីបញ្ហា សន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងឃុំ
៧. រាយការណ៍ អំពីការប្រើប្រាស់ថវិការបស់ គ.ក.ន.ក
៨. រាយការណ៍ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារនៅក្នុងអំឡុងពេល ១០០០ថ្ងៃដំបូងនៃជីវិត
៩.បញ្ហាផ្សេងៗ ។
នៅសាលាឃុំប៉ាក់ខ្លង
ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦








