លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោក លោកស្រីស្នងការរង លោកអនុប្រធានផែនការងារ លោកនាយ នាយរង ការិយាល័យ លោកមេបញ្ជាការវរព្រំដែនគោកលេខ៨២៧ និងលោកអធិការ អធិការរងទទួលការងារ សេនាធិការ ទទួលការងារកិច្ចការប៉ុស្តិ៍ និងការងារអន្តោប្រវេសន៍ទាំង ៧ក្រុង ស្រុក រៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦























