




រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) លេីកទី៤៤ ក្រោមអធិបតីភាព លោក ស៊ន ស្រិញ អនុប្រធាន គកនក និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំ គកនក លេីកទី៤៣
២.របាយការណ៍ អំពីផ្នែកសេវាសុខភាព
៣.របាយការណ៍អំពីផ្នែកអប់រំ
៤.របាយការណ៍អំពីការចុះអត្រានុកូលដ្ឋាន និងការប្រេីប្រាស់ថវិកា គកនក
៥.របាយការណ៍ សកម្មភាព គកនក ប្រចាំខែមីនា ឆ្នាំ២០២៦
៦.ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារ ក្នុងអំឡុងពេល ១០០០ថ្ងៃដំបូងនៃជីវិត
៧.របាយការណ៍ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់
៨.បញ្ហាផ្សេងៗ
ដោយមានការចូលរួមជាកិត្តិយសពីលោកស្រី ផល សុជាតិ ប្រធាន គកសក ស្រុកគិរីសាគរ ក្រៅពីនេះសមាជិកក្រុមប្រឹក្សាឃុំ បុគ្គលិកមណ្ឌលសុខភាពគិរីសាគរ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នាយិកាសាលាមត្តេយ្យកោះស្ដេច មេភូមិ និងមន្ត្រីចំណុះរដ្ឋបាលឃុំ។
ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
March 25, 2026
