លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៩ ឆ្នាំទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា ។
និងមានរបៀបវារ:ដូចខាងក្រោម÷
១.ពិនិត្យ និងអនុម័តរបៀបវារ: នៃកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកមណ្ឌលសីមា
២.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកមណ្ឌលសីមា
៣. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៦ របស់ការិយាល័យ និងអង្គភាពពាក់ព័ន្ធ
៤. ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
៥. បញ្ហាផ្សេងៗ
អ្នកចូលរួមសរុប ១៦នាក់ ស្រី៧នាក់
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦
វេលាម៉ោង៨:០០នាទីព្រឹក












