/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រារព្ធនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រារព្ធនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ”សាមគ្គីដើម្បីទីក្រុងស្អាត” ជូនអង្គពិធីទាំងមូល។ ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមប្រជាពលរដ្ឋល្អ ត្រូវចូលរួមថែរក្សា អនាម័យ បរិស្ថាន និងការរស់នៅប្រកបដោយផាសុកភាព និងជាប្រជាពលរដ្ឋ ដែលមានភាពរស់រាយរាក់ទាក់ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកស្នាក់នៅ កម្សាន្ត នៅក្នុងមូលដ្ឋានរបស់យើង។ ជាមួយគ្នានេះផងដែរ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ បន្តជួយអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ធ្វើយ៉ាងណាឱ្យគេហដ្ឋានស្អាត ភូមិដ្ឋានស្អាត សង្កាត់ស្អាត ក្រុងស្អាត ជាគម្រូដល់ឃុំ សង្កាត់ ក្រុង ស្រុកផ្សេងទៀតផងដែរ៕
ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    09/03/2026

    នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានធ្វើការចែកជូនឯកសណ្ឋានប្រយុទ្ធ(ទឹកប៊ិច) ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តក្នុងម្នាក់ទទួលបាន ១កំផ្លេ

  • មន្ទីរពាណិជ្ជកម្ម/
    09/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចុះត្រួតពិនិត្យ និងតាមដានតម្លៃលក់រាយប្រេងឥន្ធនៈ តាមបណ្តាក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    09/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំប្រារព្ធពិធីបុណ្យកោងកាងសន្តិភាព នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង

  • ហេង គីមឆន/
    09/03/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា ការងារចាំបាច់មួយចំនួន

  • ហេង គីមឆន/
    09/03/2026

    នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចូលរួមគោរពទង់ជាតិ

  • ហេង គីមឆន/
    09/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ ចាត់ចែង សម្រាប់ការអនុវត្តការងារទប់ស្កាត់បទល្មើសនានា