/ / /

គ្រួសាររស់នៅជាមួយមេរោគអេដស៍ ៣នាក់ ទទួលបានអំណោយមនុស្សធម៌សម្រាលការលំបាកពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យលោក ឡុច ភិរ័ក្ស នាយករងសាខា ផ្តល់ជូនអំណោយមនុស្សធម៌ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ ៣នាក់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។

ក្នុងឱកាសនោះ ទន្ទឹមនិងបានពាំនាំនូវការផ្តាំផ្ញើពីនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខា លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។

ក្រុមការងារសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយអនាម័យ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយកុំបរិភោគ ផ្អែមពេក កុំប្រៃពេក និងកុំខ្លាញ់ពេក ដើម្បីជៀសផុតពីជំងឺមិនឆ្លងនានា មានដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរុំារ៉ៃ និងជំងឺមហារីកជាដើម។ ជាមួយគ្នានេះ​ រដូវនេះជារដូវវស្សានិងមានភ្លៀងធ្លាក់​សូមបន្តការយកចិត្តទុកដាក់ចំពោះជំងឺគ្រុនឈាម មិនត្រឹមតែកុមារនោះទេដែលអាចឆ្លង មនុស្សចាស់ក៏អាចកើតជំងឺគ្រុនឈាមដូចគ្នា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានា​ដែលបង្កឡើងដោយមនុស្សនិងធម្មជាតិ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ ១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ , ព្រមទាំងថវិកា ៦ម៉ឺនរៀលដូចៗគ្នាផងដែរ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    05/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ​ឯកឧត្តម​ ឡោះ​ ម៉ាន​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគររូបនីយកម្ម​ និង​សំណង់​ អញ្ជើញ​ចុះពិនិត្យ​ និងប្រជុំដោះស្រាយបញ្ហាដីធ្លី ចំនួន ២ករណី​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្រែ​អំបិល​ ដែល​ប្រជាពលរដ្ឋ​ បានដាក់​សំណេី​ទៅក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម​ និង​សំណង់​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងក្រុមប្រជាការពារភូមិក្នុងឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់លោក ប្រាក់ អូន អាយុ ៤៦ឆ្នាំ ជាប្រជាការពារនៅភូមិទួលគគីរក្រោម ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ប៉ែន សុផាត អភិបាលររងស្រុក មន្រ្តីការ.ក.ធ.ប ស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងលោកស្រីមេភូមិចាំយាម បានចុះពិនិត្យស្ថានភាពសំរាម និងរកទីតាំងសម្រាប់ធ្វើវេទិការផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាសំរាម នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    05/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំលោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីការិយាល័យពាក់ព័ន្ធ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី’’ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ’’តាមរយៈប្រព័ន្ធកម្មវិធី(ZOOM Meeting)

  • ហេង គីមឆន/
    05/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានជួបសំណេះសំណាល និងអបអរសាទរក្នុងឱកាស «ទិវានារីអន្ដរជាតិ ខួបលើកទី១១៥ (Internation Woman’s Day» ព្រមទាំងបានឧបត្ថម្ភ ជាថវិកាមួយចំនួន ដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា

  • ហេង គីមឆន/
    05/03/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលលើរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង