រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៤ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក ស៊ន ស្រិញ មេឃុំស្ដីទី និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី៤៣ ឆ្នាំទី៣ អាណត្តិទី៥
២.ពិនិត្យនិងអនុម័តរបាយការណ៍ ប្រចាំខែមករា ឆ្នាំ២០២៦
៣.របាយការណ៍ ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល មេភូមិ និងសហគមន៍នេសាទ
៤. បញ្ហាប្រឈមនិងដំណោះស្រាយ
៥. សេចក្ដីផ្សេងៗ
ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ ស្មៀនឃុំ និងជំនួយការឃុំ ទាំងពីរ។




ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល
January 26, 2026
