/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាបិទបញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្ស៉ាំការប្រែប្រួលអាកាសធាតុ (គម្រោង ការីប) និងពិធីបើកគម្រោងភាពធន់ និងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ (BRACE) និង គម្រោងបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្ម(GROWTH)

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាបិទបញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្ស៉ាំការប្រែប្រួលអាកាសធាតុ (គម្រោង ការីប) និងពិធីបើកគម្រោងភាពធន់ និងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ (BRACE) និង គម្រោងបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្ម(GROWTH)។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថាថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងសិក្ខាសាលា បិទបញ្ចប់ គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រកបដោយភាពធន់ និងបន្ស៉ាំ ការប្រែប្រួលអាកាសធាតុ(គម្រោង ការីប) និងពិធីបើក គម្រោង ភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ (BRACE) និងគម្រោងបង្កើនកាលានុវត្តភាព សម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្ម(GROWTH) នាពេលនេះ។ ខ្ញុំសូមសំដែង នូវមនោសញ្ចេតនារីករាយ ចំពោះវត្តមានរបស់ លោក រស់ ច័ន្ទបូរិទ្ធិ នាយកផ្នែក អភិវឌ្ឍកម្មវិធី គុណភាព និងផលជះ របស់អង្គការសង្គ្រោះកុមារ និងវត្តមានរបស់លោក លោកស្រី ជាភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលា បិទបញ្ចប់ គម្រោងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សំ ការប្រែប្រួលអាកាសធាតុ (គម្រោង ការីប) និងពិធីបើក គម្រោងភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ (BRACE) និងគម្រោងបង្កើន កាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្ម(GROWTH) របស់អង្គការ Save The Children ដែលនឹង សហការអនុវត្ត ជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ទីរអប់រំ យុវជនកីឡា និងអង្គការ IDE ដែលនឹងអនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ក្នុងស្រុកគោលដៅទាំង៧ នៃខេត្តកោះកុង របស់យើង។
ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត សម្រាប់ខេត្តកោះកុង ដោយអង្គការ Save the Children បានសហការ ជាមួយរដ្ឋបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរពាក់ព័ន្ធ បានរៀបចំពិធីនេះឡើង។ នាងខ្ញុំសូមយកឱកាសនេះ ចូលរួម និងអបអរសាទរ ចំពោះសមិទ្ធផលជាផ្លែផ្កា ចេញពីការ អនុវត្តរបស់គម្រោង ការីប ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដែលជាគម្រោងបន្តពីគម្រោងស្ទៀរ ក្នុង រយៈពេល៥ឆ្នាំកន្លងមក និងកិច្ចខិតខំប្រឹងប្រែង របស់លោក លោកស្រី ជាដៃគូរអភិវឌ្ឍ ម្ចាស់ជំនួយ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ វិស័យឯកជន លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាកសិករទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុងការរួម ចំណែកឆ្លើយតបទៅនឹងគោលនយោបាយជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និងបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា និងខេត្តកោះកុងរបស់យើង។
នាងខ្ញុំសូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ Save the Children និងដៃគូអភិវឌ្ឍផ្សេងៗ ដែលបានទាញយកនូវបទពិសោធន៍ នៃការអនុវត្តគម្រោងកន្លងមក ដើម្បីកសាងគម្រោងថ្មីៗ និងទទួលបានការអនុម័តហិរញ្ញប្បទានពី ក្រសួងការបទេស និងពាណិជ្ជកម្ម នៃប្រទេសណូវែលហ្សេឡង់ (MFAT) និងមូនិធិអាកាសធាតុបៃតង (GCF) រួមជាមួយមូលនិធិ ភាពជាដៃគូសកលសម្រាប់អប់រំ (GPE)។ នាងខ្ញុំសូមអបអរសាទរ និងគាំទ្រចំពោះគម្រោងថ្មីទាំងពីរ ដែលអង្គការ Save the Children បានប្រកាសជាផ្លូវការរួម ក្នុងកំរិតប្រទេស ជាមួយក្រសួង រួចរាល់ហើយ រួមមានក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងកំពុងរៀបចំការអនុវត្តន៍គម្រោងនេះ ក្នុងភាពជាដៃគូកំរិតខេត្ត ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអង្គការ IDE ដោយពង្រីកតំបន់គោលដៅទូទាំងខេត្តកោះកុង។
លោក លោកស្រី ជាទីរាប់អាន ! ជាការពិត ការអភិវឌ្ឍទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ព្រោះជាចលករ ក្នុងការកសាងធនធានមនុស្សនៅកម្រិតមូលដ្ឋានលើចំណេះដឹង និងជំនាញ បច្ចេកទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងការដោះស្រាយរួម គ្នាចំពោះនិន្នាការ នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយក្នុងប្រទេសកម្ពុជា និងក្នុងខេត្តកោះកុងយើងនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នា ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ រាជរដ្ឋាភិបាល ចាត់ទុកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យអប់រំ យុវជន និងកីឡា វិស័យអប់រំ និងវិស័យ ឧស្សាហកម្ម ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

វត្តមានរបស់ អង្គការ Save the Children រួមជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ នៅក្នុងខេត្ត កោះកុងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្ត ព្រោះយើងបាននៅជិតគ្នា ងាយស្រួល ក្នុងការសហការ ធ្វើការជាមួយគ្នា ក្នុងការឆ្លើយតប បានទាន់សភាពការណ៍ ជាពិសេសគឺ បង្ហាញភាពជាម្ចាស់ការ ការទទួលខុសត្រូវ និងតម្លាភាព។ នាងខ្ញុំសូមលើកទឹកចិត្ត ដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គការ សង្គមស៊ីវិលនៅក្នុងខេត្ត សូមបន្តពង្រីក និងគាំទ្រការងារក្នុងភាពជាដៃគូឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់កុមារ និងសហគមន៍យើងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតដ៏យូរអង្វែង នៅក្នុងខេត្តកោះកុងរបស់យើង។ ផ្តើមចេញពីលទ្ធផលដ៏ធំធេង លើការអនុវត្ត ន៍គម្រោងកន្លងមកនេះ ជំនួសមុខឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរដែនដី នាងខ្ញុំស្នើដល់ អង្គការ Save the Children សូមបន្តកិច្ចគាំទ្រ និងពង្រីក វិសាលភាពការងាររបស់ខ្លួនលើវិស័យផ្សេងៗទៀតរួមមាន អប់រំ កសិកម្ម សុខាភិបាល និងបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ ក្នុងខេត្តរបស់យើងបន្ថែមទៀត។
ជាទីបញ្ចប់ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមាន លោក លោកស្រីទាំងអស់ ដែលបាន អញ្ជើញចូលរួមនៅក្នុងថ្ងៃនេះ និងសូមអរគុណចំពោះ លោក រស់ ច័ន្ទបូរិទ្ធិ នាយកផ្នែក អភិវឌ្ឍកម្មវិធី គុណភាព និងផលជះ របស់អង្គការសង្គ្រោះកុមារ និងសហការី សូមជូនពរ លោក លោកស្រីទាំងអស់ ប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច ព្រមទាំង ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងមនោសញ្ចេតនាសប្បាយរីករាយ លើកិច្ចសហការពោរពេញដោយក្តីសង្ឃឹម រវាងរដ្ឋបាល ខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន ជាមួយអង្គការ Save the Children និងអង្គការ IDE !
នាងខ្ញុំសូមប្រកាសបិទ(គម្រោងការីប)ពីពេលនេះតទៅ និងសូមប្រកាសបើកការអនុវត្ត គម្រោង ភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ (BRACE) និងគម្រោងបង្កើនកាលានុវត្តភាព សម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មក្នុងវិស័យកសិកម្ម(GROWTH)ចាប់ពីពេលនេះតទៅ ! សូមអរគុណ !
ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

  • ហេង គីមឆន/
    07/03/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំជ្រោយប្រស់ អាជ្ញាធរភូមិជ្រោយប្រស់ និងប្រជាពលរដ្ឋមួយចំនួន ចូលរួមពិធីបើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងមានជើង១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ១.៦០ម៉ែត្រ ស្ថិតនៅភូមិជ្រោយប្រស់(ចំណុចអាឡាតាន់) ឃុំជ្រោយប្រស់ ស្រុកកោះកុង ដោយប្រើប្រាស់មូលនិធីឃុំជ្រោយប្រស់សម្រាប់ឆ្នាំ២០២៥

  • ហេង គីមឆន/
    07/03/2026

    លោកវរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារខែកុម្ភះ និងលើកទិសដៅការងារ ខែមិនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោកស្រី គ្រីសោភ័ណ ប្រធានកិត្តិយសនិងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា រៀបចំប្រារព្ធពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជា អធិបតី ដឹកនាំកិច្ចប្រជុំការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក