/ / /

សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបូទុមសាគរចុះបំពេញបែបបទនីតិវិធី សុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើង ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើប្រាស់

រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបូទុមសាគរមេត្តាជ្រាបថា៖ ក្រុមការងារផ្នែកអត្តសញ្ញាណប័ណ្ណ នៃអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ នឹងចុះបំពេញបែបបទនីតិវិធី សុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើង ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើប្រាស់ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព ឬនិងត្រូវអស់សុពលភាពតិចជាង ១៨០ថ្ងៃ តាមការបរិច្ឆេទ និងទីតាំងដូចខាងក្រោម៖-ទីតាំងសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តោល ស្ថិតនៅក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន ០២ថ្ងៃ “ពីរថ្ងៃ” ដោយគិតចាប់ពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៦។សូមបញ្ជាក់ចំពោះឯកសារត្រូវភ្ជាប់មកជាមួយ៖ -ចំពោះប្រជាពលរដ្ឋគ្រប់អាយុ ១៥ឆ្នាំឡើង ត្រូវភ្ជាប់ឯកសារជាមួយសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ “ច្បាប់ដើម”។-ចំពោះបងប្អូនប្រជាពលរដ្ឋ អត្តសញ្ញាណប័ណ្ណខ្មែរ ដែលអស់សុពលភាព ត្រូវភ្ជាប់ឯកសារមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព “សូមភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ”។សេចក្តីជូនដំណឹងនេះ ចាត់ជាការជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន។ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី១៥ ខែមករាឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំបិទសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីការអនុវត្តថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ

  • ហេង គីមឆន/
    01/06/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ កៅ​ ប៊ុនគីម​ ស្នងការ​រង​ ផែនការ​ងារ​សណ្តាប់​ធ្នាប់​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ ​ ដឹកនាំកម្លាំងនគរបាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    01/06/2026

    វរសេនីយ៍ឯក ហេង ហ៊ុយ នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ ស្នងការដ្ឋាននគរបាលខេត្ត បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    អបអរសាទរ​ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័នយុវជនមុស្លិមកម្ពុជាខេត្តកោះកុង និងឯកឧត្តម បណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូនិធិអាស៊ាន ដើម្បីការអប់រំ និងការអភិវឌ្ឍន៍ បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ ចំនួន ២ គ្រួសារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ព្រមទាំងបានឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀលផងដែរ

  • ហេង គីមឆន/
    01/06/2026

    លោក ហ៊ុន អៃ អាជីវករលក់ចានឆ្នាំ និងសម្ភារៈប្រើប្រាស់គ្របមុខ ក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦