លោក ទីណា រ៉ាដេត អភិបាលស្តីទីស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ និងឯកសារផ្សេងៗទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើប វិលត្រឡប់ពីប្រទេសថៃ តាមរយៈប្រព័ន្ធអនឡាញ (Zoom ) ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី នាយករដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោក មេឃុំទាំង៦ នៃស្រុក ស្មៀនឃុំ គ្រប់ឃុំ និងប៉ុស្តិ៍រដ្ឋបាល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
……………………………….















