រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំសិក្ខាសាលាសមាហរណ កម្ម ស្ដីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់ស្រុកស្រែអំបិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោកមេឃុំទាំង ៦ នៃស្រុក និងអង្គការសង្គមស៊ីវិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ។













