/ / /

ឧកញ៉ា លឹម ហុង និងលោកជំទាវ សុន មេងជូ បាននាំយកនូវអំណោយផ្ទាល់ខ្លួនចែកជូនដល់គ្រួសារប្រជាពលរដ្ឋនៅក្នុងឃុំទួលគគីរដែលមិនបានភៀសសឹក និងគ្រួសារ ដែលបានភៀសសឹកមួយចំនួន សរុបទាំងអស់ចំនួន ៣០០គ្រួសារនៅវត្តរុក្ខសិលារាម ហៅវត្តតាចាត

ឧកញ៉ា លឹម ហុង និងលោកជំទាវ សុន មេងជូ បាននាំយកនូវអំណោយផ្ទាល់ខ្លួនចែកជូនដល់គ្រួសារប្រជាពលរដ្ឋនៅក្នុងឃុំទួលគគីរដែលមិនបានភៀសសឹក និងគ្រួសារ ដែលបានភៀសសឹកមួយចំនួន សរុបទាំងអស់ចំនួន ៣០០គ្រួសារនៅវត្តរុក្ខសិលារាម ហៅវត្តតាចាត។ អំណោយសប្បុរសធម៌ដែលបានផ្តល់ជូនមានដូចជា អង្ករ ១បាវ ទម្ងន់ ១០គីឡូក្រាម ទឹកបរិសុទ្ធ ១យួរ និងគ្រឿងឧបភោគបរិភោគ គ្រឿងទេស ចំនួន ១កញ្ចប់ អមដោយថវិកាចំនួន ១០ ០០០រៀល ក្នុង១គ្រួសារ។ លើសពីនេះទៅទៀត លោកជំទាវ សុន មេងជូ ក៏បានជូនជាថវិកាផ្ទាល់ខ្លួនលើកទឹកចិត្តដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ ជំនួយការភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រធានប៉ុស្តិ៍សុខភាពទួលគគីរ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងក្រុមប្រជាការពារភូមិ សរុបទាំងអស់ ៤៣រូប ដែលបានបំពេញការយ៉ាងសកម្មកន្លងមក ក្នុងការល្បាត និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានភូមិឃុំ។
ថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥
វេលាម៉ោង ១១៖៣០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ