លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងឱ្យលោកស្រីអភិបាលស្រុក អញ្ជើញដឹកនាំ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ប្រជុំពិភាក្សាពាក់ព័ន្ធដីប្រើប្រាស់របស់ប្រជាពលរដ្ឋស្ថិតក្នុងគម្រោងឥណទានកាបូន ដោយមានការអញ្ជើញចូលរួមពី មន្ត្រីឧទ្យានុរក្ស មេឃុំជីផាត ជំទប់ទី១ឃុំជីផាត ជំទប់ទី២ឃុំថ្មដូនពៅ សមាជិកក្រុមប្រឹក្សាឃុំទាំង២ ជំនួយការឃុំជីផាត មេភូមិជាំស្លា និងភូមិជីផាត ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥






