លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុក ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការ នៃរដ្ឋបាលស្រុកថ្មបាំង និងពិភាក្សាការងារចាំបាច់មួយចំនួន ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកនាយករដ្ឋបាល និងលោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ដែលប្រព្រឹត្តនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥






