ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំជីផាត បានចុះធ្វេីការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុច ប្រធានបទ ស្តីពី គ្មានអំពេីលួច ឆក់ ប្លន់និងផ្សព្វផ្សាយគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ។
-វេទិការសាធារណ: ប្រធាន ផលប៉ះពាល់នៃគ្រឿងញៀននិងរួមគ្នាបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍និងអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះភ្លើងនៅរដូវប្រាំង បានថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចុះជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាជីផាតនិងចុះប្រចាំការនៅសាលាឃុំជីផាត។
ថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
ប្រភព:ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត




