ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំជីផាត បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុចចំនួន០២លើក ប្រធានបទ ស្តីពី គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានអំពើអានាចារ រួមគ្នាបង្ការទប់ស្កាត់ក្មេងទំនើង និងផ្សព្វផ្សាយគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ។
-វេទិការសាធារណ:ចំនួន០១លើក ប្រធាន ផលប៉ះពាល់នៃគ្រឿងញៀននិងរួមគ្នាបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍និងអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះភ្លើងនៅរដូវប្រាំងនិងចុះប្រចាំការនៅសាលាឃុំជីផាត។
ថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
ប្រភព:ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត




