ឧត្តមសេនីយ៍ឯក គិត ទៀ អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីជួយដល់ជនភៀសសឹក
នាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខា លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឧត្តមសេនីយ៍ឯក គិត ទៀ អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីជួយដល់ជនភៀសសឹកនៅក្នុងខេត្តកោះកុង ។

