រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០ ០០០ ០០០រៀល ដើម្បីចូលរួមចំណែកដោះស្រាយ ដល់កងកម្លាំងប្រចាំការឈរជើងជួរមុខ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹកនៅទីជម្រកសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!